អភិបាលខេត្តតាកែវ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទូទៅ ការធ្វើដំណើរ ចេញ ឬ ចូល របស់ពលរដ្ឋ និងកងកម្លាំងឈរជើងនៅព្រំប្រទល់ភូមិសាស្រ្ត ស្រុកទ្រាំង និងស្រុកត្រាំកក់

អត្ថបទដោយ៖
Kien Sereyvuth

តាកែវ៖ ថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ស្ថានភាពទូទៅ ការធ្វើដំណើរ ចេញ ឬចូល របស់ពលរដ្ឋ និងកងកម្លាំងឈរជើងនៅព្រំប្រទល់ឃុំសន្លុង ស្រុកទ្រាំង និងភូមិសាស្រ្តស្រុកត្រាំកក់ ជាប់ព្រំប្រទល់ស្រុកអង្គរជ័យ ស្រុកឈូក ក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យបន្តកើតមានឡើងនៅក្នុងសហគមន៍របស់យើង។

មានប្រសាសន៍ណែនាំដល់កងកម្លាំងឈរជេីងប្រចាំការនៅព្រំប្រទល់នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ការចុះពិនិត្យនេះគឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យ និងការគ្រប់គ្រងទីតាំងក្នុងគោលដៅនិមួយៗធានាបាននូវប្រសិទ្ធភាពនៃការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៍សូមសំដែងការកោតសរសើរ និងលើកទឹកចិត្តចំពោះ គណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត និងស្រុក ព្រមទាំងមន្ត្រី និងកងកម្លាំង ជាពិសេសលោកគ្រូពេទ្យ ដែលជាកំលាំងជួរមុខ ក្នុងគោលដៅទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មនេះ។

ក្នុងឱកាសចុះត្រួតពិនិត្យនុះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភនូវថវិកាមួយចំនួន ដល់អាជ្ញាធរ និងកងកម្លាំងឈរជើងប្រចាំការនៅតាមគោលដៅសំខាន់ៗ នីមួយៗផងដែរ ៕ដោយ -រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner