ក្រុមមេឃខៀវ Man City បានយកឈ្នះ ក្រុម Everton ២ទល់០ នៅ F A Cup យប់មិញ
អត្ថបទដោយ៖
ចាន់ វិចិត្រ

ក្រុមមេឃខៀវ Man City បានយកឈ្នះ ក្រុម Everton ២ទល់០ នៅ FA Cup វគ្គ១៦ក្រុមចុងក្រោយ កាលពីយប់មិញ ។


២គ្រាប់របស់ក្រុមមេឃខៀវ រកបានដោយកីឡាករ Ilkay Gundogan នៅនាទីទី៨៤ និង Kevin De Bruyne នៅនាទីទី៩០ លទ្ធផលនេះបានធ្វើក្រុម Man City បន្តទៅវគ្គ៨ក្រុមចុងក្រោយជាបន្តទៀត រីឯ ក្រុម AFC Bournemouth ០ទល់៣ ក្រុម Southampton ។
ខណៈយប់នេះក៏មាន២ប្រកួតទៀត ក្រុម Chelsea ប៉ះ Sheffield United , ក្រុម Leicester City ប៉ះ Man Utd ។

សូមបញ្ជាក់ថា សប្តាហ៍ក្រោយ ក្រុម Man City ត្រូវទៅជួបម្ចាស់ផ្ទះ ក្រុម Leicester City នៅថ្ងៃទី៣ ខែមេសា នឹងថ្ងៃទី៦ ខែមេសា ត្រូវប្រកួត ក្នុងក្របខណ Champions League ដោយត្រូវបើកទ្វារកីឡដ្ឋាន Etihad Stadium ទទួលក្រុមភ្ញៀវ Borussia Dortmund ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។