ជិះម៉ូតូលឿនពេកជ្រុលទៅបុកគូទរថយន្តចតលេីចំណីផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តយីឌុបធុនធំមួយគ្រឿងដែលកំពុងចតលេីចំណីផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម ធ្វេីឲ្យសាច់ញាតិនិងម្ដាយយំស្ដាយស្រណោះ បង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៧:០០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ខែម រ៉ាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបប សិស្ស មានស្រុកកំណើតភូមិក្បាលសេះ ឃុំគោគត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បើតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក HONDA CLIKE ពណ៍ក្រហម ពាក់ស្លាកលេខ កណ្តាល 1AA-9158 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៤ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកេីតហេតុខាងលេី បានជ្រុលទៅបុកគូទរថយន្តយីឌុបមួយគ្រឿង ក្បាលពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7802 ដែលកំពុងឈប់សប់កង់លេីចិញ្ចេីមផ្លូវ ពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់និងគូទរថយន្ត បែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធម៌ ។ ចំណែកតៃកុងឃេីញដូច្នេះបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហេីយទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌ ឲ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នាពេលក្រោយ ។ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វេីកំណត់ហេតុរួច បានប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner