រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ចំនួន០២នាក់ទៀត ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង១០:៣០នាទី បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ចំនួន០២នាក់ទៀត ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

រួមមាន៖ ១, អ្នកជំងឺ ជាស្រ្តី អាយុ ៦៩ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ១១៣ច ផ្លូវបេតុង ក្រុមទី២ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពី អ្នកជំងឺ ជាស្រ្តី អាយុ ៣១ ឆ្នាំ) ក្នុងនោះ មានអ្នកពាក់ព័ន្ធចំនួន០៣នាក់ ត្រូវបានអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។

២, អ្នកជំងឺជា ស្ត្រី អាយុ ១៧ ឆ្នាំ (ពាក់ព័ន្ធនឹងអ្នកជំងឺជាបុរស អាយុ២១ឆ្នាំ) ដែលមានទីតាំងនៅ ផ្ទះលេខ២២៤៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះ មានអ្នកពាក់ព័ន្ធចំនួន០១នាក់ (ស្រី០១នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ។ ក្រោយមកភ្លាមៗនោះ អាជ្ញាធរបានបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្ន។

បច្ចុប្បន្ន អ្នកជំងឺ ចំនួន០២នាក់ ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner