អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល​ប្រមាណ​ជាង៤០០នាក់ ត្រូវបានយកសំណាក​រកនូវវីរុស​កូវិដ១៩

អត្ថបទដោយ៖
ជា សេឌី

ក្រោយពីមានករណីអ្នកកើតកូវិដ១៩ បានចូលទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប ព្រមទាំងគ្លីនីក សុខភាព និងបន្ទប់ពិគ្រោះជម្ងឺ២កន្លែងនៅក្រុងសៀមរាប នៅថ្ងៃទី២១ មីនា ឆ្នាំ២០២១ បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ ដែលមានការពាក់ព័ន្ធដោយផ្ទាល់នឹងអ្នកជម្ងឺ និងដោយប្រយោល ត្រូវបានចូលខ្លួនទៅធ្វើការយកសំណាករកនូវវីរុសកូវិដ១៩ រួមទាំងទទួលនូវប្រឹក្សាពីគ្រូពេទ្យ ចំនួនប្រមាណជាង៤០០នាក់ នៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្តសៀមរាប ។

តាមការបញ្ជាក់របស់ប្រធានក្រុមគ្រូពេទ្យ ប្រចាំការនៅមណ្ឌលចត្តាឡីស័ក បានឲ្យដឹងថា ពេលនេះបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធទៅនឹងព្រឹត្តិការ ២០កុម្ភះ និងករណីមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប បានស្ម័ត្រចិត្ត ចូលខ្លួនមក ធ្វើចត្តាឡីស័ក ក្នុងនោះក៏មានបងប្អូនដែលពាក់ព័ន្ធដោយផ្ទាល់បានត្រូវក្រុមគ្រូពេទ្យ យកសំណាកទៅពិនិត្រ រកនូវវីរុសកូវិដ១៩ មានចំនួន ១៥០នាក់ និង បងប្អូនមួយចំនួនធំក៏បានទទួលនូវការណែនាំពីក្រុមគ្រូពេទ្យ ដោយពួកគាត់ មានការពាក់ព័ន្ធដោយប្រយោលនោះ ត្រូវបានឲ្យទៅធ្វើចត្តាឡីស័កដោយនៅដាច់តែឯងនៅផ្ទះរបស់ខ្លួន តែបើបងប្អូនមាន បញ្ហា និង អការៈមិនស្រួលក្នុងខ្លួន ត្រូវប្រញាប់មកកាន់មណ្ឌលចត្តាឡីស័កជាបន្ទាន់ ដោយមិនត្រូវទៅព្យាបាលនៅកន្លែង ផ្សេងបានឡើយ ដើមី្ប     បង្កាកុំឲ្យមានឆ្លងរាលដាលជាសហគមន៍ ។ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក នៅភូមិគោកត្នោ ដែលជាភូមិដ្ឋានរបស់អ្នកជម្ងឺ ព្រមទាំងបានយកសំណាកបាន១៦នាក់ ដែលមានការពាក់ព័ន្ធផ្ទាល់ និងធ្វើការណែនាំដល់អ្នកប៉ះពាល់ដោយប្រយោល ព្រមទាំងឲ្យធ្វើចត្តាឡីស័កនៅនឹងកន្លែងផងដែរ ។ លោកក៏បានបន្តទៀតថា ចំពោះបងប្អូនដែលមានការ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភះ មកពីខេត្តព្រះសីហនុ , រាជធានីភ្នំពេញ គឺត្រូវតែធ្វើចត្តាឡីស័កនៅទីនេះ មិនអាចឲ្យទៅកាន់ លំនៅដ្ឋាន ដាក់នៅដោយឡែកនោះឡើយ ។  លោកបានឲ្យដឹងទៀតថា ចំពោះករណីមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប ក្រោយពេលរកឃើញមានអ្នកជម្ងឺកូវិដ មកសម្រាកព្យាបាល ឈ្មោះ ម៉ាប់ វ៉ុន អាយុ ៣៥ឆ្នាំ  មានមុខរបរជាបើករថយន្តដឹកដីឲ្យក្រុមហ៊ុនចិនធ្វើផ្លូវ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះ រាល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៅមន្ទីរសម្រាកព្យាបាល ៧៧៧  មន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១៤៣នាក់ ត្រូវបានសំណាកទៅពិនិត្យ កាលពីរាត្រីថ្ងៃទី២០ មីនា  ហើយជាលទ្ធផលលើកទី១ អវិជ្ជមានទាំងអស់ ។ 

ដើមី្បគ្រប់គ្រងស្ថានការណ៍នេះ អាជ្ញាធរខេត្ត បានប្រកាសបិទជាបណ្តោះអាសន្ន សង្កាត់គោកចកទាំងមូល មិនឲ្យ ធ្វើចរាចរណ៍ចេញចូលជាបណ្តោះអាសន្ន ដើមី្បបង្កាទប់ស្កាត់កុំឲ្យមានឆ្លងជាសហគមន៍ ៕

                                                                             ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner