អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៣លាន៨៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧២ម៉ឺននាក់ និងជាសះស្បើយ៩៩លាន៧៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៣លាន៨៥ម៉ឺន៩ពាន់២០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧២ម៉ឺន៧ពាន់៦៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៩លាន៧៨ម៉ឺន៤ពាន់៣៦៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៥២ម៉ឺន១ពាន់៧៦៥នាក់ ស្លាប់ចំនួន៥៥ម៉ឺន៥ពាន់៣១៤នាក់ និងជាសះស្បើយចំនួន២២លាន៧៥ម៉ឺន៤ពាន់២៥២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១១លាន៩៩ម៉ឺន៨ពាន់២៣៣នាក់ ស្លាប់២៩ម៉ឺន៤ពាន់១១៥នាក់ និងជាសះស្បើយ១០លាន៤៤ម៉ឺន៩ពាន់៩៣៣នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៦៤ម៉ឺន៥ពាន់៧១៩នាក់ ស្លាប់ចំនួន១៦ម៉ឺន៣នាក់ និងជាសះស្បើយ១១លាន១៤ម៉ឺន៩ពាន់៣២៤នាក់ ៕ ប្រភព៖ worldometers


