​មេដឹកនាំ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ជំរុញ​អោយ​តួ​ក​គី​ពិចារណា​ឡើងវិញ​ ​ពាក់ព័ន្ធ​នឹង​ការ​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី

​អាមេរិក​៖​ ​មេដឹកនាំ​អាម​រិ​ក​ ​និង​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ដកខ្លួន​របស់​តួ​ក​គី​ ​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ស្រ្តី​ពី​អំពើ​ហិង្សា​ ​ហើយ​ថែមទាំង​បាន​ជំរុញ​អោយ​លោក​ប្រធានាធិបតី​តួ​ក​គី​ ​តាយ​យី​ប​ ​អឺ​ដូហ្គាន់ ​ពិចារណា​ឡើងវិញ​ ​។​

នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​លោក​​​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ​ចំពោះ​ការដែល​តួ​ក​គី​បាន​សម្រេច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អ៊ី​ស្តង់​ប៊ុ​ល​ ​ដែល​ជា​សន្ធិសញ្ញា​ដំបូងបង្អស់​របស់​ពិភពលោក​ ​ក្នុង​ការ​ការពារ​ ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ ​។​

សូម​ជម្រាប​ថា​ ​ការ​សម្រេច​ចិត្ត​ដកខ្លួន​របស់​តួ​ក​គី​នេះ​ ​ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ ​អឺ​ដូហ្គាន់ ​កាលពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​មុននេះ​ ​ដែល​ជា​ជ័យជំនះ​ចុងក្រោយ​សម្រាប់​អ្នក​អភិ​រក្ស​នៅ​ក្នុង​គណបក្ស​ជាតិនិយម​របស់​លោក​ ​និង​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​ដែល​បាន​អះអាង​ថា​ ​សន្ធិសញ្ញា​នេះ​ធ្វើឲ្យ​អន្តរាយ​ដល់​គ្រួសារ​ ​។​ ​ប៉ុន្តែ​សកម្មភាព​នេះ​បាន​ធ្វើឲ្យ​មាន​កំហឹង​ផ្ទុះឡើង​ទាំង​នៅ​ក្នុងស្រុក​ ​និង​អន្តរជាតិ​ ​ខណៈ​ប្រជាជន​រាប់ពាន់​នាក់​នៅ​តួ​ក​គី​បាន​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner