កូរ៉េ​ខាងជើង​បិទ​ស្ថានទូត​ខ្លួន​នៅ​ម៉ាឡេស៊ី​ហើយ​

កូរ៉េ​ខាងជើង​បាន​បិទ​ស្ថានទូត​របស់​ខ្លួន​ស្ថិត​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ហើយ​ ​រីឯ​មន្ត្រីទូត​របស់​ខ្លួន​ទាំងអស់​ក៏បាន​ចាកចេញ​ពី​ ​ប្រទេស​ម៉ាឡេស៊ី​ដែរ​ ​កាលពី​ថ្ងៃអាទិត្យ​ ​ម្សិលមិញ​ ​ពោល​គឺ​បន្ទាប់ពី​កូរ៉េ​ខាងជើង​បាន​ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ ​ជាមួយ​ម៉ាឡេស៊ី​ ​ជុំវិញ​ការ​ធ្វើ​បត្យាប័ន​ពលរដ្ឋ​កូរ៉េ​ខាងជើង​ម្នាក់​ ​ទៅកាន់​សហរដ្ឋអាមេរិក​។​

​កូរ៉េ​ខាងជើង​ ​និង​ម៉ាឡេស៊ី​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹងគ្នា​ ​ចាប់តាំង​ពី​ឆ្នាំ​១​៩​៧​៣​មក​ម្ល៉េះ​ ​ប៉ុន្តែ​ទំនាក់ទំនង​នេះ​ត្រូវ​បាន​កាត់ផ្ដាច់​ ​កាលពី​ថ្ងៃសុក្រ​ស​ប្ដាហ៍​មុន​ ពោលគឺបន្ទាប់ពីមានរឿងរ៉ាវ​ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ឈ្មោះ​ ​Mun​ C​h​o​l​ ​M​yon​g​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​ ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ហើយ​ ​កាលពី​ថ្ងៃសៅរ៍​ចុង​ស​ប្ដាហ៍ ​បន្ទាប់ពី​រូបគេ​ត្រូវ​បាន​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន​។​

​លោក​ ​Mun​ C​h​o​l​ ​M​yon​g​ ​ដែល​បាន​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ជាង​ ​១​០​ឆ្នាំ​ ​កំពុង​ជាប់ឃុំ​ក្នុង​មន្ទីរឃុំឃាំង​របស់​ ​F​B​I​ ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី​ ​ដោយ​រូបលោក​កំពុង​ប្រឈម​មុខ​ ​នឹង​បទចោទប្រកាន់​លើ​ការ​លាង​លុយ​កខ្វក់​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner