ប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្ញើរសាររំលែកទុក្ខ ដែលបាត់បង់សកម្មជន និងងអ្នកមានគុណូបការៈចំពោះចលនាអូឡាំពិក ដែលទទួលមរណភាព ដោយសារជំងឺកូវីដ-១៩

អត្ថបទដោយ៖
សារ៉ាន ទីងី

លោក ស្តើង ជា ប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡាអមគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអតីតវេជ្ជបណ្ឌិតជំនាញជំងឺកុមារ ដែលបានចូលនិវត្តន៍បានស្លាប់បាត់បង់ជីវិត នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩ ។


លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងថា អ្នកជំងឺដែលស្លាប់នោះមានឈ្មោះ ស្ដើង ជា ភេទប្រុស អាយុ៧៥ឆ្នាំមានអាសយដ្ឋាន នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានចូលសម្រាក នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត កាលពីព្រឹកថ្ងែ២១ ខែមីនា ឆ្នាំ ២០២១ ក្នុងសភាពហត់ខ្លាំងហើយបានតេស្តរកឃើញអ្នកជំងឺមានវិជ្ជមានកូវីដ-១៩ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២១ ខែមីនាដដែល ។ លោកជំទាវ បានបន្តថា អ្នកជំងឺមានអាការៈហត់ និងពិបាកដកដង្ហើមវិវត្ត រហ័សរយៈ៣ទៅ៤ថ្ងែ ហើយមានជំងឺប្រចាំកាយលើសឈាម ។ ជាងនេះទៀតអ្នកជំងឺមានរលាកសួតធ្ងន់ធ្ងរខ្លាំង ទាំងសងខាង និងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើម ។ ប៉ុន្តែនៅតែមិនអាចជួយសង្រ្គោះបានរហូតធ្វើអោយ អ្នកជំងឺបានស្លាប់ នៅថ្ងែ២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ។

លោក ស្តើង ជា ប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡាអមគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអតីតវេជ្ជបណ្ឌិតជំនាញជំងឺកុមារ

គួរបញ្ជាក់ថា ទាក់ទងនឹងមរណភាព របស់លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណកម្មការ វេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡា អមគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯ ឧ បណ្ឌិត ថោង ខុន ប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសមាជិកប្រតិបត្តិ រួមទាំងក្រុមគ្រួសារកីឡាទាំងអស់សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលបាត់បង់សកម្មជន និងអ្នកមានគុណូបការៈ ចំពោះចលនាអូឡាំពិក នាពេលនេះ ។
សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីត-១៩ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner