ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways អាចនឹងបង្ខំចិត្តលក់អគារស្នាក់ការកណ្តាលរបស់ខ្លួន

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃចន្ទទី 22 ខែមីនានេះបានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសBristish Airways ត្រូវបានគេដឹងថាកំពុងតែធ្វើការពិចារណាក្នុងការលក់ទីស្នាក់ដែលស្ថិតនៅក្នុងទីធ្លានៃអាកាសយានដ្ឋានអន្តរជាតិ Heathrow Airport ទីក្រុងឡុង ខណៈដែលការរាតត្បាតបានបង្ខំឲ្យក្រុមហ៊ុនជាច្រើនងាកទៅជាការធ្វើការងារពីផ្ទះមកវិញនោះ។

ក្រុមហ៊ុនអាកាសចរណ៍ British Airway ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអាកាសចរធំបំផុតនៅអឺរ៉ុប និងធំបំផុតនៃក្រុមក្រុមហ៊ុនអាកាសចរអន្តរជាតិប្រើប្រាស់ភាសាអេស្បាញ និងអង់គ្លេសឬហៅកាត់ថា IAG (International Consolidated Airlines Group SA)ផងត្រូវបានគេមើលឃើញបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីសំណាក់វីរុសរាតត្បាតកូវីដ។

ក្រុមហ៊ុនបានបញ្ជាក់ទៀតថាការសម្រេចចិត្តនេះបានធ្វើឡើងនៅក្រោយពេលដែលខ្លួនបានពិចារណាថាការធ្វើការងារពីផ្ទះគឺទទួលបានភាពពេញនិយមច្រើនជាងពីសំណាក់បុគ្គលិក និងជាពិសេសនៅចំពេលដែលការររាតត្បាតនឹងអាចនៅបន្តរយៈពេលយូរនៅឡើយ ហើយលើសពីនេះការលក់ទីស្នាក់ការកណ្តាលនឹងអាចឲ្យ British Airways ក្នុងការកាត់បន្ថយចំណាយព្រមទាំងអាចជួយថែរក្សាលំនឹងហិរញ្ញវត្ថុឡើងវិញផងដែរ។

មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅលើសាកលលោកក៏មានស្ថានភាពស្រដៀងគ្នាទៅនឹងក្រុមហ៊ុនអាជីវកម្មរបស់អង់គ្លេសនេះដែរ ហើយបុគ្គលិករបស់ខ្លួនគឺបានចាប់ផ្តើមធ្វើការងារពីផ្ទះចាប់តាំងតែពីដើមឆ្នាំទៅមកម្ល៉េះ ហើយពួកគេសង្ឃឹមថានឹងអាចបន្តធ្វើការងារបែបនេះរហូតដល់ពេលណាមួយដែលអាចមានសុវត្ថិភាពពេញលេញដើម្បីអាចវិលត្រឡប់វិញ។ទោះបីជាមានការបិទការិយាល័យ និងទីតាំងធ្វើការងារជាច្រើនពីសំណាក់ក្រុមហ៊ុនធំៗលើលោកក្តី ប៉ុន្តែមានក្រុមហ៊ុនជាច្រើនកំពុងពិចារណាក្នុងការ​ប្រើប្រាស់​ជីវិតថ្មីនៃរបៀបធ្វើការងារក្រោយការត្រឡប់មកជាធម្មតា ជាក់ស្តែងដូចជាក្រុមហ៊ុនយក្ស Alphabet Inc.ដែលជាក្រុមហ៊ុនមេរបស់ Google ជាដើមទើបតែបានប្រកាសចំណាយលុយដល់ទៅ 7ពាន់លានដុល្លារក្នុងការបង្កើតសាងសង់​ការិយាល័យថ្មីនៅទូទាំងសហរដ្ឋអាមេរិក​ព្រមទាំងប្តេជ្ញាចិត្តក្នុង​ការផ្តល់នូវវប្បធម៍ថ្មីនៃការធ្វើការសហការរវាងបុគ្គលិកនិងបុគ្គលិកផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner