ក្រសួងទេសចរណ៍លើកលែងការពិន័យអន្តរការណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ រហូតដល់ថ្ងៃ៣១ ធ្នូ

ភ្នំពេញ៖ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅពុំទាន់បានបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបអាជីវកម្មសេវាកម្មទេសចរណ៍ផងនោះ ក្រសួងទេសចរណ៍បានសម្រេចផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

សេចក្ដីជូនដំណឹងនេះក៏បានអំពាវនាវឱ្យម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ឬអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

ខាងក្រោមនេះជាខ្លឹមសារលម្អិតនៃសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner