ប្រធានាធិបតីកូរ៉េខាងត្បូងចាក់វ៉ាក់សាំង AstraZeneca មុនពេលចេញទៅអង់គ្លេស
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca នៅថ្ងៃអង្គារ៍ ទី២៣ មីនា ២០២១នេះ មុនពេលលោកត្រូវបំពេញទស្សនកិច្ចនៅក្រៅប្រទេស។
កូរ៉េខាងត្បូងបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនពលរដ្ឋនិងមន្ត្រីសុខាភិបាលជួរមុខ ក្នុងកិច្ចពន្លឿនការចាក់វ៉ាក់សាំងឲ្យបានប្រញាប់ប្រញាល់។
លោកមូន ក្នុងវ័យ៦៨ឆ្នាំ បានចាក់វ៉ាក់សាំង AstraZeneca នៅការិយាល័យរបស់លោក នៅក្នុងក្រុងសេអ៊ូល ខណៈដែលលោកកំពុងត្រៀមបំពេញទស្សនកិច្ចនៅប្រទេសអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាមេដឹកនាំប្រទេសរីកចម្រើនទាំង៧ ហៅកាត់ថា G7នាខែមិថុនាខាងមុខនេះ។
ក្រៅពីរូបលោក ភរិយារបស់លោកនិងមនុស្សជំនិតៗ ព្រមទាំងទីប្រឹក្សាជាតិកូរ៉េខាងត្បូងក៏បានចាក់វ៉ាក់សាំងជាមួយលោកដែរ នាពេលនោះ៕
