ទៅមើលសម្រស់ដ៏ស្រស់ស្អាតនៃមរតកធនធានធម្មជាតិជួរភ្នំក្រវ៉ាញ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖តំបន់ជួរភ្នំក្រវ៉ាញគឺជាតំបន់ព្រៃភ្នំនៅប៉ែកនិរតីនៃប្រទេសកម្ពុជានិងគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូណ៌បែបជាពិសេសតំបន់ព្រៃភ្នំនេះមានទំហំជាង ១,៥លានហិកតា។ ជួរភ្នំក្រវ៉ាញគឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ថាក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានសហការគ្នាបានយ៉ាងល្អជាមួយអាជ្ញាធរគ្រប់លំដាក់ថ្នាក់ដើម្បីធ្វើការងាររួមគ្នា ការពារនិងអភិរក្ស រក្សាប្រព័ន្ធគុណភាពអេកូឡូស៊ី បង្កើនគម្របបៃតង ការរស់នៅដោយចីរភាពក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

      ក្រសួងបរិស្ថានសហការអនុវត្តកម្មវិធីរេដបូក (REDD+) ជាមួយដៃគូដើមកបីលក់ការបូនសម្រាប់រស់នៅដោយចីរភាពនិងដើម្បីផ្តល់ឱកាសថែមទៀតដល់សហគមន៍តំបន់ការពារធម្មជាតិក្នុងការគិតគូរពីបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះតាមទិសស្លោក «រក្សាព្រៃឈើឈរដើម្បីជីវភាពរុងរឿងនាពេលអនាគត»៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner