កូវីដ-១៩៖ ផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ចេញ-ចូល នៅទីតាំងមួយចំនួននៅក្រុងសួង និងស្រុកមេមត់

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី២៣មីនាឆ្នាំ២០២១ បានជូនដំណឹងអំពីការផ្អាកជាបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបណ្ដាទីតាំងមួយចំនួន ស្ថិតនៅសង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការសម្រេចរដ្ឋបាលខេត្តត្បូងឃ្មុំនេះធ្វើឡើងបន្ទាប់ពីមានករណីវិជ្ជមាន កូវីដ១៩លើមន្ត្រី នគរបាលមួយរូបនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ខែមីនានិងបាន ទៅសម្រាកព្យាបាលជំងឺនិងទៅកាន់ទីតាំងមួយចំនួននៅមុនពេលដែលបុរសរូបនោះធ្វើតេស្ត រកឃើញវិជ្ជមាន កូវីដ-១៩។

បើតាមរដ្ឋបាលត្បូងឃ្មុំ ទីតាំងដែលត្រូវបានបិទការធ្វើចរាចរណ៍ចេញ-ចូលនោះរួមមាន
១.មន្ទីរសម្រាកព្យាបាលមេឌីកា២៤ម៉ោងនៅភូមិមេមត់ផ្សារ ឃុំនិងស្រុកមេមេត់
២.គ្លីនិកពេទ្យនិម្មិតក្រុងសួង
៣.ស្នាក់ការនគរបាលសេដ្ឋកិច្ច នៅឃុំដា ស្រុកមេមត់
៤.ផ្ទះអ្នកជំងឺនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner