លោក Keisuke HONDA នឹងបន្ដដឹកនាំក្រុមជម្រើសជាតិកម្ពុជា រហូតដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣

អត្ថបទដោយ៖
សារ៉ាន ទីងី

(ភ្នំពេញ)៖ បើយោងតាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នៅព្រឹកថ្ងៃទី២៤ ខែមីនានេះបានបញ្ជាក់ថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke HONDA រួមជាមួយសហការីរបស់គាត់ បានព្រមព្រៀងបន្តកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងអាយុក្រោម ២៣ឆ្នាំ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ»

ដូច្នេះមានន័យថា លោក HONDA រួមទាំងសហការីដែលមានលោក Filex Dalmas ជាគ្រូបង្វឹក បានបន្ដកុងត្រាជិត ៣ឆ្នាំទៀត បន្ថែមលើកុងត្រាចាស់ ដែលផុតកំណត់កាលពីខែសីហា ឆ្នាំ២០២០ ដ្បិតបុរសវ័យ ៣៤ឆ្នាំខាងលើបានចុះកុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីដឹកនាំក្រុម​ជម្រើស​ជាតិកម្ពុជាដំបូងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner