កសិករដាំម្រះ នៅភូមិសាមឃួយ អំពាវនាវ ឲ្យបងប្អូន ដែលនិយមបរិភោគបន្លែធម្មជាតិ សូមជួយគាំទ្រកសិផលផលម្រះក្នុងតំបន់ ដោយមិនប្រើជីគីមី ។ (មានវីដេអូ)
ម្រះជាប្រភេទបន្លែម៉្យាង ដែលប្រជាពលរដ្ឋនិយមចូលចិត្តយកទៅធ្វើម្ហូបទទួលទានតាមមុខសម្លនីមួយៗ តាមដែលចូលចិត្ត។ បច្ចុប្បន្ន ម្រះកំពុងមានទីផ្សារតែតម្លៃហាក់នៅមានកម្រឹតនៅឡើយនេះបើតាមការឲ្យដឹងពីកសិករដែលជាអ្នកដាំ ។
អ្នកមីង ផែវ ចាន់ថន កសិករដាំម្រះនៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានរៀបរាប់ឲ្យដឹងថា គាត់បានចាប់ផ្តើមដាំដំណាំម្រះនេះ បានរយះពេលជិត២ខែមកហើយ ដោយប្តូរពីការដាំម្ទេស និងពោត មកដាំម្រះវិញ ។ អ្នកមីងបន្តថា គាត់បានដាំនៅ លើទំហំផ្ទៃដីប្រម៉ាណជិតកន្លះហិកតា ។ ឯចំពោះពូជម្រះដែលអ្នកមីងដាំនោះ ជាប្រភេទពូជម្រះឈ្មោះ(ម៉ារីសាន់) ដែលពូជម្រះប្រភេទនេះ ត្រូវបានអ្នកបរិភោគនិយមចូលចិត្តជាងប្រភេទម្រះផ្សេងៗ ហើយលក់ក៏បានតម្លៃថ្លៃជាងគេទៀតផង ។
អ្នងមីងបន្ថែមថា ចាប់ពីពេលទទួលផលលើកដំបូង គាត់បេះលក់បានតម្លៃក្នុង១គីឡូក្រាម៣៥០០រៀល តែបេះលើកក្រោយៗបន្ទាប់ទៀតលក់បានតែតម្លៃ២៥០០រៀលតែប៉ុណ្ណោះក្នុង១គីឡូក្រាម ៕ម៉ាវិន






