ថ្ងៃនេះ!ថៃឆ្លងកូវីដ១៩ចំនួន៩៧នាក់ថែមទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
ប្រទេសថៃ នៅថ្ងៃទី២៥ មីនា ២០២១នេះ បានប្រកាសពីការរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៩៧នាក់បន្ថែមទៀត ក្នុងនោះ ភាគច្រើនគឺជាការឆ្លងក្នុងសហគមន៍។
ប្រភពថា ក្នុងចំណោម៩៧នាក់ មានតែ៥នាកប៉ុណ្ណោះដែលជាករណីនាំចូលពីក្រៅប្រទេស ហើយ មាន៤៣នាក់ បានឆ្លងក្នុងស្រុកថ្មីៗ និង៤៩នាក់ ឆ្លងក្នុងតំបន់មានហានិភ័យខ្ពស់។
មកទល់ពេលនេះ ថៃមានអ្នកកើតជំងឺកូវីដ១៩ ចំនួន២៨៤៤៣នាក់ ស្លាប់ចំនួន៩២នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ មីនា៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ