រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រុងពាលីលើកតំកល់ ព្រះពុទ្ធរូប និងបួងសួងសុំឲ្យប្រជាជនខ្មែរគេច ផុត ពីជំងឺកូវីដ19

អត្ថបទដោយ៖
ជា សេឌី

កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ បានរៀបចំពិធីក្រុងពាលីលើកតម្កល់ព្រះពុទ្ធរូបលើបល្ល័ង្គព្រះវិហារ ដែលទើបកសាងថ្មី។ ពិធីនេះធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ចន្ទ័ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងវត្តមុន្នីរង្សីរតនារាមហៅវត្តម្រុំខាងជើង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន  ។

ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា ព្រះវិហារថ្មីនេះគឺផ្តើមកសាងឡើងដោយលោកជំទាវ ញ៉ែម សាខន សខេង និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីទុកជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទនិងកូនចៅជំនាន់ក្រោយ។

ឯកឧត្តម វ៉ី សំណាង ក៏បានប្រារព្ធពិធីបួងសួងនៅបូជនីយដ្ឋានលោកយាយម៉ៅដែលស្ថិតនៅជើងពេជ្រនិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចកំពង់ស្ពឺ ។ ពិធីបួងសួងនេះធ្វើឡើងដើម្បីឧទ្ទិសដល់បារមីលោកយាយម៉ៅជួយប្រោសព្រំដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសឲ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើនជៀសផុតពីគ្រោះកាចចង្រៃនានា ពិសេសជំងឺកូវីដ19 ។ ហើយក៏សូមឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺទាំងមូលបានរួចផុតពីជំងឺឧបទ្រពទាំងឡាយទាំងពួង។

 ថ្លែងនៅក្នុងពិធីបួងសួងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឺទាំងមូលរហូតមកទល់ថ្ងៃនេះនៅមិនទាន់មានអ្នកឆ្លងជំងឺ covid-19 នៅឡើយទេ ប៉ុន្តែធ្លាប់បានរងនូវរលកជំងឺកូវីដ19 ផ្ដើមឡើងដោយអ្នកធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីត19 នឹងធ្វើឲ្យទីតាំងមួយចំនួនត្រូវបានរដ្ឋបាលខេត្តក៏ដូចជាមន្ទីរជំនាញសុខាភិបាលបានធ្វើការបិទទីតាំងពាក់ពន្ធ័ នឹងបាននាំមនុស្សដែលជាអ្នកពាក់ព័ន្ធជាច្រើននាក់ទៅធ្វើតេស្តដើម្បីរកមេរោគពីកូវីដ 19 នឹងបញ្ជូនទៅធ្វើចត្តាឡីស័ក។

ឯកឧត្តម វ៉ី សំណាង ក៏បានសង្ឃឹមជឿជាក់យ៉ាងមុតមាំថាសម្រាប់ខេត្តកំពង់ស្ពឺ និងគេចផុតពីជំងឺដ៏កាចសាហាវ កូវីដ19នេះ ប៉ុន្តែដើម្បីគេចផុតឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំង អស់សូមបង្កើននូវវិធានការពារ របស់ក្រសួងសុខាភិបាល  បើមិនចាំបាច់កុំចេញក្រៅ  ត្រូវពាក់ម៉ាសជាប្រចាំ និងលាងដៃជាមួយអាកុល ឬជែល  និងអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣កុំ ៣ការពារ និងរក្សាគម្លាតសង្គម  ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner