រដ្ឋបាលរាជធានីស្តារអាងស្តុបទឹកកខ្វក់នៅក្រោមសួនច្បារតាមបណ្តោយដងទន្លេសាបរួចរាល់ បានបន្តការស្តារលូនៅផ្លូវព្រះមុនីវង្ស ដើម្បីសម្រួលផ្លូវទឹកហួរ នារដូវវស្សាខាងមុខ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម ។

ទោះបីពេលនេះរដ្ឋបាលរាជធានីភ្នំពេញជាប់ដៃប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលដោយជំងឺកូវីដ១៩ក៏ដោយជាក់ស្ដែងសម្រាប់ពេលនេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តារអាងស្តុបទឹកកខ្វក់នៅក្រោមសួនច្បារតាមបណ្តោយដងទន្លេរសាបចាប់ពីមុខផ្សារចាស់ រហូតដល់សាលសន្និទ្ធិចតុមុខនិងនៅរោងដំរី ខាងត្បូងព្រះបរមរាជវាំងនិងកំពុងស្តារលូនៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។

លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ មិនានេះថា ក្រុមការងារអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បាននិងធ្វើសកម្មភាពស្ដារអាងស្តុបទឹកកខ្វក់នៅតាមបណ្តោយដងទន្លេរសាបចាប់ពីផ្សារចាស់ហូតដ់សាលសន្និទ្ធិចតុមុខនិងនៅរោងដំរី ដែលមាន ចំនួន៥អាង ក្នុងនោះនៅតាមបណ្តោយដងទន្លេរសាប ចំនួន៤អាង និងនៅរោងដំរីចំនួន១អាង ហើយការងារនេះបានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី២៥មិនា ។ជាមួយគ្នានេះដែរ ក្រុមការងារមួយក្រុមទៀតក៏បាននិងកំពុងស្តារលូនៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។

ពាក់ព័ន្ធពាក់ព័ន្ធនឹងការស្ដារប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញនេះ លោកដួង ចាន់សារ៉ាត់ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកុំទុកដាក់សំរាម នៅមាត់លូ លើគំរូលូឬនៅមុខលូជាដើម ដែលធ្វើសំរាមទាំងនោះ ហូមកបាំងមុខលូពេលមានភ្លៀងធ្លាក់ម្ដងៗ ។

លោក ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកាយសំរាមចេញពីមុខឬមាត់លូ
និងជៀសវាងឲ្យបាននូវការបិទមាត់លូ ព្រោះតែខ្លាចមានក្លិនស្អុយ ។នេះជាទម្លាប់មិនល្អនឹងធ្វើឱ្យមានការលិចលង់លំនៅដ្ឋាននៅពេលមានភ្លៀងធ្លាក់នៅរដូវវស្សាខាងមុខនេះ៕ សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner