​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៦​លាន​៧​០​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​២​លាន​១​៦​ម៉ឺន​នាក់

​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​៦​លាន​៧​០​ម៉ឺន​៨​ពាន់​២​៥​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៧​៧​ម៉ឺន​៩​ពាន់​៨​៤​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១​០​២​លាន​១​៦​ម៉ឺន​៨​ពាន់​៨​៥​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​

សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៨​៥​ម៉ឺន​៣​ពាន់​៣​២​នាក់​ ​ស្លាប់​ចំនួន​៥​៦​ម៉ឺន​១​ពាន់​១​៤​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​៣​លាន​២​៧​ម៉ឺន​៥​ពាន់​២​៦​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៤​០​ម៉ឺន​៧​ពាន់​៣​២​៣​នាក់​ ​ស្លាប់​៣​០​ម៉ឺន​៧​ពាន់​៣​២​៦​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៨​២​ម៉ឺន​៤​ពាន់​៩​៥​នាក់​ ​។​

ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៩​០​ម៉ឺន​៨​ពាន់​៩​១​០​នាក់​ ​ស្លាប់​ចំនួន​១​៦​ម៉ឺន​១​ពាន់​២​៧​៥​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​២​៩​ម៉ឺន​៥​ពាន់​២​៣​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner