កម្ពុជារកឃើញស្រ្តីម្នាក់ទៀតស្លាប់ដោយជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្ស៊ី
អត្ថបទដោយ៖
Kien Sereyvuth
ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសថា ស្រ្តីខ្មែរ១រូប អាយុ ៧៦ ឆ្នាំមានទីលំនៅឃុំព្រែកខ្សាយស្រុកពាមរក៍ខេត្តព្រៃវែង បានធ្វើតេស្តិ៍វិជ្ជមានកាលពីថ្ងៃទី ៨ ខែមីនា ហើយត្រូវបានផ្ទេរពីមន្ទីរពេទ្យបង្អែកខេត្តទៅពិនិត្យព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនាឆ្នាំ២០២១ កន្លងទៅ បានទទួលមរណភាពនៅម៉ោង៧៖០៥នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា អ្នកជំងឺស្លាប់បាត់បង់ជីវិតដោយសារផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវិរុសកូវីដ១៩។
