ក្រសួងសាធារណការ ប្រកាសផ្អាកដំណើរការ​មណ្ឌល​ផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអន ១ និងអ៊ីអន ២ បន្ថែម១សប្តាហ៍ ទៀត

ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូន​ដំណឹងស្តីពីការ ផ្អាកដំណើរការជាបណ្តោះអាសន្ន មណ្ឌលផ្តល់សេវាសាធារណៈ​របស់ក្រសួងនៅផ្សារ​ទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ បន្ថែម១សប្តាហ៍ ទៀត គិតចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។

នៅក្នងសេក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងទៀតថា  ស្របជាមួយគ្នានេះផងដែរ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូមល នឹងផ្អាកដំណើរការជា​បណ្តោះ​អាសន្ន ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ផងដែរ។

បងប្អូនប្រជាពលរដ្ឋ អាចទៅទទួលសេវាសាធារណៈនៅមណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)។ ព័ត៌មានលម្អិតសូមទាក់ទងទូរសព្ទលេខ៖ ១២៧៥ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner