កាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅខណ្ឌឬស្សីកែវ និងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុមកាប់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ រួចប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច មិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅខាងកើតស្ពានទឹកស្អុយ តាមបណ្ដោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមសម្ដីបុរសម្នាក់ដែលឃើញហេតុការណ៍ខាងលេីនេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ឃើញមានជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានប្រតាយប្រតប់និងកាប់ទៅលើបុរសម្នាក់រងរបួសធ្ងន់ ។ បន្ទាប់មកទៀតក៏ឃើញជនសង្ស័យខាងលេីបាននាំគ្នាលើកម៉ូតូនិចមួយគ្រឿងមិនចាំស្លាកលេខដែរជាម៉ូតូជនរងគ្រោះ រួចជិះគេចខ្លួនបាត់ ។

សាក្សីបានបន្តទៀតថា ឃើញដូច្នេះរូបគាត់ក៏បានដើរទៅសួរនាំ ស្រាប់តែជនរងគ្រោះស្រែកថាគេកាប់ប្លន់យកម៉ូតូខ្ញុំទៅបាត់ហើយ ជួយខ្ញុំផង ។ ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមនៅឯមន្ទីរពេទ្យតែម្ដង ដោយនៅកន្លែងកេីតហេតុមានបន្សល់ទុកស្បែកជើងខ្សែក្រវ៉ាត់ផងដែរ។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យស័ង្គម៉ារី ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner