មន្រ្តី៧រូបត្រូវបានតែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបមានចំនួន៧រូប។
គួរបញ្ជាក់ថាមន្ដ្រីជាន់ខ្ពស់នៃក្រសួងការងារដែលទើបទទួលបានការតែងតាំងថ្មី ក្នុងនេះមានរដ្ឋលេខាធិការ ចំនួន២រូប និងអនុរដ្ឋលេខាធិការចំនួន៥រូបសរុប ចំនួន៧រូប ក្នុងនេះមានដូចជា៖
១)ឯកឧត្តម ជួន មុំថុល ជារដ្ឋលេខាធិការ
២)ឯកឧត្តម សោមអូន ជារដ្ឋលេខាធិការ
៣)ឯកឧត្តម ប៉ាន់ ណូរ៉ា ជាអនុរដ្ឋលេខាធិការ
៤)ឯកឧត្តម អ៊ុក ដារ៉ា ជាអនុរដ្ឋលេខាធិការ
៥)ឯកឧត្តម វង្ស សំអាង ជាអនុរដ្ឋលេខាធិការ
៦)លោកជំទាវ ស្រី ម៉ៅ ធីតា ជាអនុរដ្ឋលេខាធិការ
៧) ឯកឧត្តម វ៉េង ហៀង ជាអនុរដ្ឋលេខាធិការ។ សូមមើលព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី៖
