លោកជំទាវ ឃួន សុដារី ដឹកនាំគណៈប្រតិភូចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោកជំទាវឧកញ៉ា ស៊ុយ សុផាន

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ ទី ៣០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកជំទាវឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផានអុីម៉ិច ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់ លោកជំទាវឧកញ៉ា ព្រមទាំងបានប្រគល់ជូនក្រុមគ្រួសារសពនូវសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា «មរណភាពរបស់ លោកជំទាវឧកញ៉ា ស៊ុយ សុផាន គឺមិនត្រឹមតែជាការបាត់បង់ភរិយា មាតា ជីដូន ជាទីស្រឡាញ់ស្មេីជីវិត ប្រកបដោយព្រហ្មវិហារធម៌ ទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាចំពោះ ឯកឧត្តមឧកញ៉ា បុត្រា បុត្រី និងចៅៗ មិនតែប៉ុណ្ណោះទេ តែក៏ជាការបាត់បង់មហាឧបាសិកាពុទ្ធសាសជូបត្ថម្ភមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យពុទ្ធចក្រ អាណាចក្រ ជាសមាជិកាកិត្តិយស និងជាសប្បុរសជនដ៏សកម្មមួយរូបដែលតែងតែបរិច្ចាគថវិកាទ្រទ្រង់កាកបាទក្រហមកម្ពុជា ជារៀងរហូតមក។»

កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធ លោកជំទាវឧកញ៉ា ស៊ុយ សុផាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner