រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ពលរដ្ឋដែលប៉ះពាល់ទាំងផ្ទាល់និងប្រយោលជាមួយជនជាតិវៀតណាមបីនាក់ដែលវិជ្ជមានកូវីដ១៩ នៅភូមិបាវិតកណ្តាល ឃុំបាវិត ក្រុងបាវិត ខេត្តស្វាយរៀង សូមទៅពិនិត្យសំណាក

រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជនទាំងអស់ជ្រាបថា មានករណីស្ត្រីជនជាតិវៀតណាមចំនួន ០៣នាក់ មានវិជ្ជមាន ជំងឺកូវីដ -១៩ បន្ទាប់ពីបានវិលត្រលប់ទៅប្រទេសវៀតណាមវិញ ដែលមានស្រ្តីឈ្មោះ DO THI MAI THANH អាយុ ២៩ឆ្នាំ ស្ត្រីឈ្មោះ TRAN THI ANH TUYET អាយុ ៣៦ឆ្នាំ និងស្ត្រីឈ្មោះ TRINH THI THU HANG អាយុ ២៩ឆ្នាំ បានជួលបន្ទប់ស្នាក់នៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានមុខរបរបើកហាង សម្អាង តឹធី នៅមណ្ឌលកម្សាន្តអន្តរជាតិបាំងថុង ស្ថិតនៅផ្សាររាត្រី ក្រុងបាវិត ។

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ស្ត្រីទាំងបីនាក់ខាងលើ បានត្រលប់ទៅប្រទេសវៀតណាមវិញ ក្រោយមកអាជ្ញាធរវៀតណាមបានជូនដំណឹងពីករណីស្ត្រីជនជាតិវៀតណាមទាំងបីនាក់នេះមានផ្ទុកជំងឺ កូវីដ-១៩ ក្រុមការងារបានចុះស្រាវជ្រាវនៅផ្ទះជួល ០២កន្លែង ដែលមានទីតាំងទី១ នៅតាមបណ្តោយ ផ្លូវជាតិលេខ១ មានលេខទូរស័ព្ទ ០៨៨ ៤៥៣៩ ៧៧៧ និងទីតាំងទី២ នៅផ្លូវចូលតាមខ្លោងទ្វារវត្តតាឡុក មានលេខទូរស័ព្ទ ០១១ ៥០៥ ៦០៧ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានរកឃើញ អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល សរុបមានចំនួន ៣៣នាក់ ស្រី ១៥នាក់ ជនជាតិ វៀតណាម ០៩នាក់ ស្រី ០៤នាក់ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក ហើយក្រុមការងារបន្តស្រាវជ្រាវ សាកសួរព័ត៌មានស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីយកវត្ថុវិភាគសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោលជាមួយស្ត្រីជនជាតិវៀតណាម និងទីតាំងខាងលើ គឺតចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មាន មកអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ទប់ស្កាត់ការពារជំងឺកូវីដ-១៩ «៣ការពារ ៣កុំ” ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner