កិច្ចពិភាក្សាលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩នៅកម្ពុជា

ក្រុមការងាររបស់ក្រសួងសុខាភិបាល នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងអង្គភាពស៊ីម៉ាក់ នៅថ្ងៃទី២៩ មីនា ឆ្នាំ២០២១បានជួបពិភក្សាគ្នាលើទី១ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីដំណើរការការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩។ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស៊ីម៉ាក់ លោកហេង រតនា បានបញ្ជាក់ថា ភារកិច្ចនោះត្រូវអភិវឌ្ឍន៍តាមស្តង់ដាសុវត្ថិភាពសុខភាពសាធារណ: និងដើម្បីចូលរួមក្នុងការង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ។

លោកបានបន្តថា ការអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ កំពុងដំណើរការជាមួយក្តីសង្ឃឹមនិងភាពជឿជាក់។ លោកហេង រតនា ធ្លាប់បានលើកឡើងថា គំនិតផ្តួចផ្តើមនោះ បង្ហាញពីការគិតគូររបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកគ្រប់វិធីសាស្ត្រដែលអាចធ្វទៅបាន ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។

លោកហេង រតនា បានបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ ក្រុមអ្នកបច្ចេកទេសសុនខនៃអង្គភាពស៊ីម៉ាក់ មានទំនុកចិត្តអាចហ្វឹកហ្វឺនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន។ លោកថា អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់បម្រើការងារសិក្សាស្រាវជ្រាវនោះ ដោយត្រៀមធ្វើការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្សី ជាដើម ក៏បាន និងកំពុងប្រើប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner