ក្រុម កូឌឺវ័រ ទទួលបាន៣ពិន្ទុ ខណៈ អាជ្ញាកណ្ដាលដួលសន្លប់លើទីលាន ក្នុងវគ្គជម្រុះ Africa Cup of Nations

ក្រុមដំរីព្រៃកូឌឺវ័រ បានយកឈ្នះ ក្រុមអេត្យូពី ក្នុងវគ្គជម្រុះ Africa Cup of Nations កាលពីម្សិលមិញ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍ក្នុងការប្រកួតរវាងក្រុមទាំង២ គឺអាជ្ញាកណ្ដាលកាត់សេចក្ដីលើទីលានដួលសន្លប់ ធ្វើអោយផ្អាកការប្រកួតប្រមាណជា១០នាទី ។

ក្រុមកូឌឺវ័រ បាននាំមុខ ៣-១ រកបានដោយកីឡាករ Willy Boly នៅនាទី៣ កីឡាករ Franck Kessie នាទី១៩ ដោយបាល់១១ម៉ែត្រ និងគ្រាប់ទី៣ Jean Kouassi នាទី៧៦ តែក្រុមអេត្យូពី រកបានមួយគ្រាប់ដែរ នៅនាទី៧៤ ដោយកីឡាករ Getaneh Kebede តែនៅនាទី៨០លោកអាជ្ញាកណ្ដាល Charles Bulu ត្រូវបានជួយដោយកីឡាករ ដួលសន្លប់មិនអាចដឹកនាំការលេងរហូតដល់ចប់ ។

លោក Bulu ត្រូវបានសង្គ្រោះលើទីលានមួយសន្ទុះ មុនពេលសែងចេញ ខណៈសេចក្ដីរាយការណ៍បញ្ជាក់ថា លោកត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្នុងតំបន់ដើម្បីសម្រាក ។ Charles Bulu ត្រូវបានកោះហៅឲ្យចូលកាត់សេចក្ដីប្រកួតនេះ បន្ទាប់អាជ្ញាកណ្ដាលដើមបានតេស្ដវិជ្ជមានកូវីដ-១៩ ។
រីឯការប្រកួតកូផ្សេងទៀត Morocco 1:0 Burundi , Central African Republic 0:1 Mauritania , Cameroon 0:0 Rwanda , Senegal 1:1 Eswatini , Madagascar 0:0 Niger , Nigeria 3:0 Lesotho ៕
