ប្រធានអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជួបពិភាក្សាការងាជាមួយនាយកអង្គការសហប្រជាជាតិដោយផ្តោតសំខាន់ទៅលើការត្រៀមរៀបចំកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់ពិភពលោកស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២១
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារជាមួយលោកស្រី ទន្តបណ្ឌិត វឡា ដង់កា (Vladanka ANDREEVA) នាយកអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក អុឹង ប៉ូលីន ទីប្រឹក្សាគាំទ្រសហគមន៍នៃអង្គការ UNAIDS។ ក្នុងកិច្ចពិភាក្សានេះក៏មានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រួមមាន ឯកឧត្តម ទា ផលា ឯកឧត្តម រស់ សីលវ៉ាត់ ឯកឧត្តម ឈឹម ឃិនដារ៉េត និងឯកឧត្តម ស៊ុត ថងផាន់ ផងដែរ។
កិច្ចពិភាក្សផ្តោតលើប្រធានបទ៖
១- ការត្រៀមចូលរួមរៀបចំកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់ពិភពលោកស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២១ សម្របសម្រួលដោយអង្គការ UNAIDS ដែលនឹងធ្វើនៅខែមិថុនា ឆ្នាំ២០២១។
២- លទ្ធភាពផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ ១៩ ដល់អ្នកផ្តល់សេវាសុខាភិបាល និងសេវាសង្គម ក្នុងកម្មវិធីអេដស៍ និងដល់អ្នកផ្ទុកមេរោគអេដស៍។ដោយ -រ៉ាវុធ