លោក​ទូត​ជប៉ុន​ប្រចាំ​​ប្រទេស​ថៃ​បានឆ្លង​ជំងឺកូ​វី​ដ​១​៩​

ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ប្រទេស​ថៃ​ ​លោក​ K​a​z​u​y​a​ N​ash​i​d​a​ ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​ក្រសួងការបរទេស​ជប៉ុន​ ​បញ្ជាក់​កាលពី​ចុង​ស​ប្តាហ៍ ​ដោយ​ពុំ​មាន​ព័ត៌មាន​លម្អិត​។​ ​ក្រសួង​ថា​ ​លោក​ទូត​កំពុង​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ថៃ​ ​ហើយ​សុខភាព​របស់​លោក​ល្អ​ប្រសើរ​ទេ​។​

​ក្រសួង​ក៏​ប្រកាស​ដល់​អ្នក​ដែល​ទាក់ទង​ផ្ទាល់​ ​ឬ​ប្រយោល​ជាមួយ​លោក​ទូត​ជប៉ុន​ធ្វើ​តេ​ស្ត​និង​ច​ត្តាឡី​ស័ក​។​ ​រដ្ឋបាល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​ ​ក៏​បានឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៤​ ​មេសា​ម្សិលមិញ​ថា​ ​មាន​ជនជាតិ​ជប៉ុន​៣​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​ក្នុងស្រុក​សរុប​៨​៧​នាក់​ ​តែ​មិន​ច្បាស់​ថា​ ​រួម​ប​ញ្ជូ​ល​ទាំង​លោក​ទូត​ជប៉ុន​រូប​នេះ​ឬ​អត់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner