ចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១បានជាង៥៨ម៉ឺន១ពាន់នាក់, ដូសទី២បាន២៤មុឺន៨ពាន់៤៤០

អត្ថបទដោយ៖
AMS

ចំនួនមនុស្សដែលបានទទួលចាក់វ៉ាក់សាំងក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះមានចំនួន១៥ម៉ឺន៨ពាន់១៨៤នាក់ ។ ចំនួនចាក់វ៉ាក់សាំង ​ទាំង១៥ម៉ឺន៨ពាន់១៨៤ នាក់ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ គឺរួមមានទាំងការចាក់ដូស លើកទី១ ចំនួន១៥ម៉ឺន១ពាន់៤៧៤នាក់ និងការចាក់ដូសលើកទី២មានចំនួន៦ពាន់៧១០នាក់ ទាំងវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់និងវ៉ាក់សាំង AstraZeneca ។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំង ថ្ងៃទី១០កុម្ភៈឆ្នាំ ២០២១។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៤មេសា ការចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយជូនដល់ ប្រជាពលរដ្ឋស៊ីវិល បានចំនួន៤១ម៉ឺន៨ពាន់៥៦៤នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន១៣ ម៉ឺន៧ពាន់៦២១នាក់។ ពីខាងក្រសួងការពារជាតិនោះ វិញ ចំនួនអ្នកបានចាក់ដូសទីមួយបានកើនដល់១៦ម៉ឺន ៣ពាន់២៧នាក់ និងអ្នកបានចាក់ដូសលើកទី២ចំនួន ១១ម៉ឺន៨១៩នាក់។ បើគិតសារុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី៤មេសា ទាំងស៊ីវិលនិងយោធាមាន ចំនួន៥៨ម៉ឺន១ពាន់៥៩១នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សារុប២៤ម៉ឺន៨ពាន់៤៤០នាក់៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner