ខេត្តកំពង់ចាម សម្រេចអនុវត្តវិធានការរដ្ឋបាល រយៈពេល ២សប្តាហ៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

អត្ថបទដោយ៖
AMS

យោងតាមការសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ ស្តីពីការអនុវត្តវិធានការរដ្ឋបាល រយៈពេល ២ សប្តាហ៍ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។សេចក្តីណែនាំបានបញ្ជាក់ថាការអនុវត្តវិធានការរដ្ឋបាលក្នុងខេត្តកំពង់ចាមនេះកឺដើម្បីធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈនិងដើម្បីកាត់បន្ថយអោយបានជាអតិបរិមានូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ចំពោះវិស័យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងបរិការណ៍នៃការឆ្លងជម្ងឺកូវីដ១៩រដ្ឋបាលខេត្ត សម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដោយចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ សកម្មភាពពេលរាត្រី រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាក ទីសាធារណៈ ដែលមានសភាពអ៊ូអរ និង កន្លែងដែលមានមនុស្សច្រើនជាដើម។ ចំពោះវត្តអារាម មិនអនុញ្ញាតអោយពុទ្ធបរិស័ទដែលមិនពាក់ម៉ាស់ ដែលយកចង្ហាន់ប្រគេនព្រះសង្ឃចូលក្នុងបរិវេណវត្តអារាម ព្រះវិហារ សាលាឆាន់និងកុដិជាដើម។ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងត្រូវអនុវត្តអោយបានជាប់ជាប្រចាំនូវវិធានការរដ្ឋបាលដែលបានដាក់ចេញដោយរដ្ឋបាលខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ទៀតថា ការអនុវត្តវិធានការរដ្ឋបាលនោះលើកលែងក្នុងករណី ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋានជាមួយគ្នានិងការរៀបចំពិធីបុណ្យសព ដោយត្រូវកម្រិតមិនអោយមានការជួបជុំមនុស្សក្នុងទ្រង់ទ្រាយធំ។ ការជួបជុំរបស់បុគ្គលិកសុខាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចសង្រ្គោះបន្ទាន់,យកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩,ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ ការជួបជុំមនុស្សដើម្បីផ្តល់ជំនួយចាំបាច់នានាដល់ជនរងគ្រោះ។ ការជួបជុំមនុស្សក្នុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ឬរបស់សាលាជម្រះក្តី។ លើកលែងសេវាដឹកជញ្ជូនគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ។ យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៦ខែមេសាឆ្នាំ២០២១ ខេត្តកំពង់ចាម មានអ្នកឆ្លងជម្ងឺកូវីដ១៩ចំនួន៧នាក់ផងដែរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner