មន្ត្រីជំនាញរកឃើញស្ពៃក្តោប ខ្ទឹមបារាំង ត្រសក់ អំពាវនាវឲ្យ​ប្រជា​ពលរដ្ឋមាន​ការប្រុងប្រយ័ត្នមុននឹងទិញយកទៅបរិភោគក្នុងឱកាស​ចូលឆ្នាំថ្មីខាងមុខនេះ

ស្វាយរៀង៖ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងរីករាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ និងក្នុងឱកាសបុណ្យចូល​ឆ្នាំថ្មីប្រពៃណីខ្មែរដែលឈានចូលមកដល់ពេលខាងមុខនេះ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង​នៅព្រឹកថ្ងៃទី៨ខែមីនា​ឆ្នាំ២០២១ បានចាត់មន្ត្រីចុះយកគំរូ បន្លែ ផ្លែឈើជាពិសេសផ្តោតសំខាន់លើផលិតផលម្ហូបអាហារក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀងក្នុងការធ្វើតេស្តនៅពិសោធន៍​ខ្នាតតូចរបស់សាខា (ក ប ប) ខេត្តស្វាយរៀង ។

លោកផឹង និលប្រធានសាខា(ក ក ប)ខេត្តបានឲ្យដឹងថានៅព្រឹកនេះមន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅផ្សារវាលយន្ត ក្រុងស្វាយរៀងដើម្បីយកមក​ពិសោធន៍នៅមន្ទីពិសោធន៍​ខ្នាតតូចចំនួន ២៧ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
លោកបានបន្ថែមថាជាលទ្ធផល​ក្រោយកាធ្វើការពិសោធន៍មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ដូចជាខ្ទឹមបារាំង ត្រសក់ ស្ពៃស្តោប ( មានថ្នាំគីមីកាកសំណល់កសិកម្ម )ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។
លោកផឹង និលបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលឈានចូលមកដល់នាពេលខាងមុខនេះសូមមាន​ការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការទិញទំនិញ​គ្រប់ប្រភេទត្រូវមើលការបរិច្ឆេទបានច្បាស់លាស់ជាមុនសិនមុននិងទិញទៅបរិភោគចៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាព និងជាពិសេសត្រូវចូលរួមបង្ការទប់ស្កាត់​នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ ៣ ការពារនិង ៣កុំបើមិនចាំបាច់កុំចេញក្រៅផ្ទះ។

សូមបញ្ជាក់ថាមន្ត្រី(ក ប ប)ខេត្តស្វាយរៀងតែងតែយកចិត្តទុកដាក់ក្នងការពនិត្យរមុខទំនិញនៅក្នុងផ្សារនានាក្នុងខេត្តស្វាយរៀងដើម្បីលើក​កម្ពស់សុខមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner