ផ្ទុះករណីបាញ់ប្រហារជាថ្មីទៀតនៅសហរដ្ឋអាមេរិក បណ្តាលអោយមនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួស

អាមេរិក៖ ប៉ូលិសអាមេរិកបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានទទួលរងរបួស ក្នុងករណីបាញ់ប្រហារមួយដែលកើតឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅរដ្ឋតិចសាស់ ដែលនេះជាករណីបាញ់ប្រហារចុងក្រោយ ក្នុងចំណោមការប្រើអំពើហិង្សាដោយប្រដាប់អាវុធដ៏សាហាវនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល៣សប្តាហ៍មកនេះ ។

បើតាមការបញ្ជាក់របស់ប៉ូលិសអាមេរិកនោះ ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវឃាត់ខ្លួនបាន ហើយជននោះជាបុគ្គលិកនៃរោងចក្រផលិតតុ-ទូឈ្មោះថា Kent Moore Cabinets ដែលជាទីតាំងផ្ទុះការបាញ់ប្រហារ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅម៉ោង០២៖៣០នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នៅតំបន់សួនឧស្សាហកម្មមួយក្នុងក្រុង Bryan រដ្ឋតិចសាស់ ។

យ៉ាងណាមិញ មូលហេតុដែលបណ្តាលឲ្យមានករណីបាញ់ប្រហារខាងលើនេះ នៅមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ ស្របពេលដែលអាជ្ញាធរពាក់ព័ន្ធ កំពុងបើកការស៊ើបអង្កេតលើករណីមួយនេះ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner