លោក ចូ បៃដិន ហៅអំពើហិង្សាដោយប្រដាប់អាវុធនៅក្នុងសហរដ្ឋអាមេរិកថា “ជាភាពអាម៉ាស់អន្តរជាតិ” ខណៈដែលលោកប្រកាសពីវិធានការប្រតិបត្តិថ្មីមួយ ដើម្បីដោះស្រាយបញ្ហានេះ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះបានហៅអំពើហិង្សាដោយប្រដាប់អាវុធថា ជា “ការរីករាលដាល” និង “ជាភាពអាម៉ាស់អន្តរជាតិ” ខណៈដែលលោកបានថ្លែងសន្ទរកថាមួយពីសេតវិមាន ដោយបានណែនាំពីវិធានការណ៍ប្រតិបត្តិថ្មី ដែលសំដៅដោះស្រាយបញ្ហាមួយនេះ ។ វិធានការណ៍ថ្មីនេះ រួមមានផែន ការសម្រាប់ក្រសួងយុត្តិធម៌ ដើម្បីបង្ក្រាបកាំភ្លើងតំឡើងដោយខ្លួនឯង ដែលហៅថា «កាំភ្លើងខ្មោច» និង«ត្រៀមសំរាប់ស្ថេរភាព» ដែលអាចបង្វែរកាំភ្លើងខ្លីទៅជាកាំភ្លើង ដែលបានចុះឈ្មោះក្រោមច្បាប់ស្តីពីអាវុធជាតិ ។
លោក បៃដិន បានថ្លែងអំឡុងព្រឹត្តិការណ៍មួយដែលមានការចូលរួមពីអនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡេ ហារី និងមេធាវីរបស់លោក គឺលោក មឺរីគ ហ្គាលែន ថា នេះជាការរីករាលដាលមួយ… ហើយវាត្រូវតែបញ្ឈប់ ដោយលោក បៃដិន បានហៅការបាញ់ប្រហារថា ជា “វិបត្តិសុខភាពសាធារណៈ” ។ លោក បៃដិន បន្ថែមថា លោកនឹងស្នើសុំការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ អោយចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរអាវុធនៅសហរដ្ឋអាមេរិក និងបង្កលក្ខណៈងាយស្រួលសម្រាប់រដ្ឋនានា ក្នុងការអនុម័តច្បាប់«ទង់ជាតិក្រហម» ដែលបង្ហាញហានិភ័យពីម្ចាស់កាំភ្លើង ។
លោក បៃដិន ក៏បានបញ្ជាក់នូវគោលដៅដ៏មានមហិច្ឆិតា ដែលលោកត្រូវការការគាំទ្រពីសភា ដើម្បីសម្រេចឱ្យបាន រួមទាំងការបន្តហាមឃាត់ការប្រើអាវុធ ការលើកលែងករណីបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនផលិតកាំភ្លើង និងការអនុម័តច្បាប់ទង់ជាតិក្រហមនៅទូទាំងប្រទេស ។ បទបញ្ជាប្រតិបត្តិដែលត្រូវបានបង្ហាញនេះ នៅមិនមានលក្ខណៈច្បាប់ទេ ប៉ុន្តែសេតវិមានបានសន្យាថា នឹងមានសកម្មភាពបន្ថែមទៀត ៕ ប្រភព៖ Reuters



