អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការចុះផ្សព្វផ្សាយ និងចែក​ខិតប័ណ្ឌ(sticker)អប់រំ ៧០០០សន្លឹក តាមទីប្រជុំជន

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ព្រមជាមួយមន្ត្រីរាជការ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២១ បានចុះផ្សព្វផ្សាយដោយចែក ស្ទីកឃ័រ ប្រម៉ាណជាង៧០០០សន្លឹក ក្នុងន័យអប់រំចំពោះបងប្អូន ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ នៅផ្សារ និងតាមលំនៅដ្ឋាន ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៏ថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយអំពីខ្លឹមសារសំខាន់ៗទាក់ទងទៅនឹងការទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាព នៅពេលនេះរដ្ឋ  បាលខេត្តកំពង់ស្ពឺបានប្រគល់ស្ទីកឃ័រ (sticker) ចំនួន៧០០០សន្លឹក ដល់ក្រុង-ស្រុកទាំង០៨ សម្រាប់បិទលើម៉ូតូ និងរថយន្ត តាមទីសាធារណៈ ដែលមានខ្លឹមសារទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសគឺ៖ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺវិធានការ៖ ៣កុំ ៣ការពារ  ។

ឯកឧត្តម លោក វ៉ី សំណាង អភិបាលខេត្ត បានសុំណូមពរឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះជម្ងឺដ៏កាចសាហាវនេះ ត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ក្នុងនោះពាក់ម៉ាស់ បាញ់អាកុល លាងដៃ និងមិនត្រូវប្រមូលផ្តុំគ្នាច្រើន បើមិនចាំបាច់សូមបងប្អូនសម្ងំក្នុងផ្ទះ ឬធ្វើចត្តាឡីស័ក្កដោយខ្លួនឯង ជៀសវាងការឆ្លងមេរោគខាងលើនេះ ។

សូមជម្រាបថា៖ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដាស់តឿនស្មារតីប្រជាពលរដ្ឋកុំឲ្យភ្លេចខ្លួនពីជម្ងឺដ៏កាចសាហាវ ដែលបានសម្លាប់មនុស្សរាប់​លាននៅទូទាំងពិភពលោក ហើយមិនតែប៉ុណ្ណោះបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញសកលលោកផងដែរ ៕សំអាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner