កូវីដ១៩នៅថៃ មានអ្នកស្លាប់៥១នាក់ ឆ្លង២៩២២នាក់ និងជាសះស្បើយ២៥៩៤នាក់
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ កាលពីថ្ងៃម្សិលមិញ បានប្រកាសពីការរកឃើញករណីជំងឺកូវីដ១៩ចំនួន១៥នាក់ថ្មីទៀត ហើយពុំករណីស្លាប់ទេ នាំឲ្យចំនួនអ្នកឆ្លងសរុបចាប់តាំងពីខែមករាមកបានកើនដល់២៩២២នាក់ ហើយមាន៥១នាក់បានស្លាប់។ យ៉ាងណាក៏ដោយ មានអ្នកជំងឺ២៥៩៤នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ។

ក្នុងចំណោមអ្នកឆ្លងថ្មី មាន៤នាក់ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ៤នាក់ទៀតពុំទាន់ដឹងប្រភព ខណៈដែល៥នាក់ទៀតគឺជាករណីនាំចូលពីក្រៅប្រទេស ដែលគេរកឃើញក្រោយដាក់ឲ្យនៅដាច់ដោយឡែក។ ចំណែក២ករណីទៀត គឺរកឃើញនៅខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសនេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីត១៩របស់ថៃ៕



