អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីម្នាក់ទៀតជាអ្នកលក់នំនៅផ្សារក្រោម

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ពិសេសអាជីវករផ្សារក្រោម និងអ្នកធ្លាប់ចេញចូលផ្សារក្រោម ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

សូមជម្រាបថា នៅថ្ងៃទី១៤មេសា ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករនៅផ្សារក្រោម១៥៦នាក់ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធជាមួយអាជីវករដែលវិជ្ជមានកូវីដ១៩ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។ ការរយកសំណាកនោះ ធ្វើឡើងបន្ទាប់ពីបានរកឃើញអាជីវករលក់គ្រឿងក្រអូបក្នុងផ្សារក្រោមនោះ មានវិជ្ជមានមេរោគកូវីដ-១៩កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ តាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ចាប់តាំងពីមានព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈមក ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានចំនួន១៧នាក់ និងព្យាបាលជាសះស្បើយចំនួន៣នាក់។

លោកបន្តថា ក្នុងចំនួននោះមាន ៧នាក់ ជាករណីនាំចូលពីខេត្តក្រៅ ហើយមានមួយករណីនៃការនាំចូល បានបន្តការឆ្លងនៅក្នុងសហគមន៍ចំនួន១០នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner