ផ្សាររស្មីមានជ័យ នៅសង្កាត់ស្ទឹងមានជ័យ ត្រូវបានដាក់ក្នុងកម្រិតហានិភ័យ ដោយសារមានអ្នកជំងឺកូវីដ-១៩ ទៅផ្សារនោះ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារនៅទីតាំងផ្សាររស្មីមានជ័យ ហៅផ្សាររោងចក្រ៣ជាន់ ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់តាំងពីថ្ងៃទី៦មេសាឆ្នាំ២០២១មក។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចាត់ទុកទីតាំងនោះ ស្ថិតក្នុងកម្រិតហានិភ័យ។ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
