របាំព្លយសួយ «ព្លយ»
អត្ថបទដោយ៖
Kien Sereyvuth
របាំព្លយសួយ «ព្លយ» ជាឧបករន៍ភ្លេងផ្លុំ ធ្វើពីផ្លែឃ្លោកទុំ ដែលឆ្នៃឡើងដោយជនជាតិដើមភាគតិចសួយ ដើម្បីសំដែងឡើងក្នុងរបាំមួយហៅថា«របាំព្លយសួ»។ របាំនេះស្ថិតក្នុងចំណោមរបាំទាំបួននៃ«របាំឡើងសំណំ» (ពិធីឡើងសំណំ) របស់ជនជាតិដើមភាគតិចសួយ សម្រាប់ថ្វាយដល់អារុក្ខអារក្ស អ្នកតា ដែលថែររក្សាភូមិដ្ឋាន ដើម្បីសេចក្តីសុខ សេចក្តីចម្រើន។ របាំនេះផលិតដោយក្រសួងវប្បធម៌សហការផ្សព្វផ្សាយដោយស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា ដើម្បីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំផ្លូវ ត្រីស័ក ព.ស២៥៦៥៕