ក្រុមហ៊ុន ទឹកពិសារបរិសុទ្ធ SKH ឧបត្ថម្ភជាទឹកបរិសុទ្ធចំនួន ២០០យួរ ដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញកាតព្វកិច្ច
ភ្នំពេញ- លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំនួសមុខ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុន ទឹកពិសារបរិសុទ្ធ SKH (SKH Premium Water) ដែលបានឧបត្ថម្ភជាទឹកបរិសុទ្ធចំនួន ២០០យួរ ដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញកាតព្វកិច្ចតាមគោលដៅបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ សូមជូនពរដល់ម្ចាស់ក្រុមហ៊ុន ទឹកពិសារបរិសុទ្ធ SKH (SKH Premium Water) ក្នុងឱកាសឆ្នាំថ្មី សូមជួបប្រកបនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង សូមអរគុណ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ទឹកពិសារបរិសុទ្ធ SKH (SKH Premium Water) ជានិច្ចជាកាលតែងតែចូលរួមការងារសង្គមតាមរយ:ឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ថវិកា និងទឹកបរិសុទ្ធដល់ការងារសប្បុរសនានា ។ ជាពិសេសឧបត្ថម្ភដល់ព្រឹត្តការណ៍កីឡាធំ ដូចជា បុណ្យទន្លេ បុណ្យសមុទ្រជាដើម ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ទឹកពិសារបរិសុទ្ធ SKH (SKH Premium Water) ជាទឹកពិសាផ្តោទៅលើគុណភាព អនាម័យ សុវត្តិភាព ទទួល ស្គាល់ដោយ អគ្គ នាយកវិទ្យាស្ថានស្តង់ដារកម្ពុជា ។ ទទួលបានអនុលោមទៅតាមស្តង់ដារកម្ពុជា CS 009:2005 សម្រាប់ផលិតទឹកពិសា គុណភាព ខ្ពស់ ៕