ឯកឧត្តម អ៊ី ឈាន ចុះសួរសុខទុក្ខ កងកម្លាំងដែលកំពុងឈរជើង ប្រចាំការនៅតាមគោលដៅតាម បណ្តោយខ្សែបន្ទាត់ ព្រំដែនរវាងខេត្ត ប៉ៃលិន និងប្រទេស ថៃ
ប៉ៃលិន ៖ ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ជា ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋាន ខេត្ត ប៉ៃលិន ឯកឧត្តម អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តប៉ៃលិន លោកជំទាវអភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក មេបញ្ជាការ ប្រចាំ ទិស ទី៣ ប៉ៃលិន ~ សំឡូត លោក មេបញ្ជាការ សឹក រង ខេត្ត លោកស្នងការ នគរបាល ខេត្ត លោក មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ខាន ព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ បាន អញ្ជើញ ចុះសួរសុខទុក្ខ និង នាំយក ស្បៀងអាហារ ជូន ដល់ កងកម្លាំង ដែល កំពុង ឈរជើង ប្រចាំការ ននៅតាមគោលដៅ នានា តាម បណ្តោយ ខ្សែបន្ទាត់ ព្រំដែន រវាង ខេត្ត ប៉ៃលិន ប្រទេសកម្ពុជា និង ខេត្ត ចាន់ បុរី ប្រទេស ថៃ ក្នុង បេសកកម្ម ទប់ស្កាត់ ការចម្លង រីក រាលដាល នៃ ជម្ងឺ កូ វីដ -១៩ ។
មានប្រសាសន៍ ក្នុងឱកាស នោះ ឯកឧត្តម អ៉ី ឈាន បាន នាំ បណ្តាំ ផ្ញើ សាកសួរ សុខទុក្ខពីសណាក់ស ម្តេច អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដែលជា និច្ចកាល សម្តេច តែងតែ គិតគូ ពី សុខទុក្ខ កងកម្លាំងប្រដាប់អាវុធ គ្រប់ កាលៈទេសៈ ។ ក្នុងនាម ឯកឧត្តម ផ្ទាល់ បានធ្វើការ កោតសរសើ រ និង លើកទឹកចិត្ត ចំពោះ ការលះបង់ ទាំង កម្លាំងកាយ ចិត្ត របស់ កងកម្លាំង ទាំងអស់ ព្រមទាំង បាន ផ្តាំ ផ្ញើអោយ បងប្អូន មាន ស្មារតី មុះ មុត មាន សាមគ្គីភាព ឯកភាព ផ្ទៃក្នុង អោយបាន ល្អ អោយ ក្លាយទៅជា សាច់ឈាម តែមួយ ក្នុងការ ទប់ស្កាត់ ការរីក រាលដាល វីរុស កូ វីដ ១៩ និង ការពារ សុវត្ថិភាព ជូន ប្រជា ពល ដ្ឋ មិនត្រូវ គម្រាមកំហែង បំភ័យ ពលករ ពេល ឆ្លងដែន មក ដោយ អោយ ពួកគាត់ ឆ្លងដែន មក តាម សម្រួល រួច រាយការណ៍ ទៅ គ្រូពេទ្យ ជំនាញ ដើម្បី នាំ ពួកគេ ទៅ មណ្ឌល ធ្វើ ច ត្តា ឡី ស័ក ដែល បានរៀបចំ រួច ដោយ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន។
ក្នុងពេល កំពុង បំពេញបេសកកម្ម នេះ ត្រូវ រក្សា សុខភាព អោយបាន ល្អ អនាម័យ តាម ការណែនាំ របស់ ក្រសួងសុខាភិបាល ជាប្រចាំ ដើម្បី កុំអោយ មានការ ឆ្លង រីក រាលដាល ចូលក្នុង គ្រួសារ សហគមន៍ យើង ដោយ មិនដឹង ខ្លួន ព្រោះ យើង មិនដឹងថា បេសកកម្ម មួយ នេះ ចប់ នៅពេលណា ឡើយ ។
ឯកឧត្តម បាន បន្តថា ក្រៅពី បេសកកម្ម ប្រយុទ្ធ ប្រឆាំងនឹង វីរុស កូ វីដ ១៩ កងកម្លាំង ទាំង ៣ ប្រភេទគឺជាកម្លាំងជួរមុខក្នុងការការពារបូរណភាពទឹកដី ថែរក្សាសន្តិសុខតាមជួរបន្ទាត់ព្រំដែនកម្ពុជា-ថៃឱ្យបានល្អប្រសើរព្រមទាំងទប់ស្កាត់ និង បង្ក្រាប រាល់ បទល្មើស ឆ្លងដែន ការជួញដូរ ខុសច្បាប់ ។ បងប្អូនកងកម្លាំងទាំងអស់ឃើញថាមានសុខភាពល្អ មិនមានជម្ងឺឈឺឆ្កាត់អ្វីឡើយក្រោយពីបងប្អូនកងកម្លាំងទាំងអស់ទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩រួចមកនិងអំពាវនាវអោយអោយកងកម្លាំងទាំងអស់ត្រូវទៅចាក់ឱ្យបានគ្រប់ៗគ្នាហើយត្រូវថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យ អនុវត្តន៍៣ការពារ ៣កុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ស្បៀងអាហារ និង សម្ភារៈដែលបាន ឧបត្ថម្ភ ដល់ កងកម្លាំង ការពារ ក្នុង មួយ គោលដៅៗទទួលបាន៖ ម៉ាស ៤ ប្រប្រអបអង្ករ ៥០ គីឡូ ទឹកត្រី១ យួរ មី៥កេស ទឹក សុទ្ធ ៥កេស ពង ទា ៦០ គ្រាប និង ថវិកា មួយចំនួន ផងដែរ ៕ ដោយ / គ្រី សម្បត្តិ









