បុរសជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវបានសមត្ថកិច្ចខេត្តកំពតបញ្ជូនខ្លួនទៅតុលាការ ក្រោយការប្រព្រឹត្តអំពើប្រឆាំងទៅនឹងវិធានការទប់ស្កាត់ជំងឺកូវីដឥ១៩

អត្ថបទដោយ៖
ធី ដា

យោងតាមស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនជាតិអាល្លឺម៉ង់ ឈ្មោះ KASKE STEVE ភេទប្រុស អាយុ ៣៦ ឆ្នាំ ដែលបានផ្គើននឹងប្រព្រឹត្តល្មើសបម្រាមគោចររបស់រដ្ឋបាលខេត្តកំពត និងរាជរដ្ឋាភិបាលកម្ពុជា។

បុរសរូបនោះ ថែមទាំងបានញុះញង់ឲ្យមានការផឹកស៊ី នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅម៉ោង៩នាទីយប់ទី ១៧ មេសា ឆ្នាំ ២០២១ នៅក្រុងកំពត ខេត្តកំពត។ លោកស្នងការបានបន្តថា សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី។ សូមជម្រាបថា ជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យរាជរដ្ឋាភិបាលបិទខ្ទប់រាជាធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដា។ ជាមួយគ្នានោះ បណ្ដាខេត្តនានាបានដាក់បម្រាមគោចរ និងហាមការលក់ដូរគ្រឿងស្រវឹង និងការជួបជុំផឹកស៊ីផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner