អ្នកប្រដាល់គុនខ្មែរ ម៉ន វីរៈ ប្រាប់អាការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីទទួលព្យាបាលបាន១ថ្ងៃ
អត្ថបទដោយ៖
ចាន់ វិចិត្រ

អ្នកលេងគុនខ្មែរ ម៉ន វីរៈ មានលទ្ធផលវិជ្ជមាន កូវីដ-១៩ ក្រោយរូបគេមានទំនាក់ទំនងជាមួយ អ្នកកើតកូវីដ ។
អ្នកលេងគុនខ្មែរខាងលើ បានរៀបរាប់ថា « អាការៈឆ្លងដំបូង ហាក់ធម្មតាៗ ដូចអត់អី ។ តែ ក្រោយពេល ២ថ្ងៃ នៃការទាក់ទងជាមួយអ្នកកើតកូវីដ ខ្ញុំចេញ អាការៈក្ដៅខ្លួនតិចៗ ហើយ មានអារម្មណ៍ ថាតឹងច្រមុះ ឈឺបំពង់ក ហើយសម្រាប់កម្លាំងមានអារម្មណ៍ដូចជាមិនអីទេ ។


សូមជម្រាបថា ម៉ន វីរៈ ជាកីឡាករដំបូងគេដែលឆ្លងជំងឺកូវីដ-១៩ ដោយរូបគេធ្លាប់ប៉ះពាល់ ជាមួយ អ្នកយកព័ត៌មានទរទស្សន៍មួយ ។
សូមរំលឹកថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានអាការៈក្ដៅខ្លួនតិចៗ ហើយ មានអារម្មណ៍ ថាតឹងច្រមុះ ឈឺបំពង់ក ត្រូវប្រញាប់ទាក់ទងទៅលេខ ១១៥ ដើម្បីសាកសួរ ព័ត៌មាន ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។