ឯកឧត្តម នៃ និយម ដាក់បទបញ្ជាដល់កងកម្លាំង ត្រូវត្រៀមសហការទបស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ និងត្រូវអនុវត្តន៍វិធនាការណ៍ ៣ការពារ ៣កុំជានិច្ច

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានដឹកនាំកងកំលាំងក្រោមបង្គាប់ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ថ្ងៃចន្ទ័ ។ បន្ទាប់ពីពិធីគោរពទង់ជាតិបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានណែនាំការងារទាក់ទងទៅនិងបញ្ហានៃជំងឺកូវីដ១៩ដែលកំពុងរីកររាលដាលយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ សំរាប់កងកំលាំងដែលមិនមានបេសកកម្ម ទៅខាងក្រៅ ត្រូវត្រៀមប្រចាំការ ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាដើម្បីសំអាតអនាម័យនៅតាមមណ្ឌលផ្សេងៗ ទៅតាមបទបញ្ជាររបស់ថ្នាក់លើ។

ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាករក៏បានធ្វើការផ្សព្វផ្សាយរបៀបវរៈនៃការចាក់វ៉ាក់សាំង លើកទី២របស់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ទៅតាមការកំណត់របស់ ក្រុមការងារចាក់វ៉ាក់សាំងយោធភូមិភាគពិសេស ហេតុដូច្នេះកងកម្លាំងទាំងអស់ត្រូវប្រាប់ទៅក្រុមគ្រួសារត្រៀមខ្លួនទៅតាមពេលវេលាកំណត់។

ឯកឧត្តម នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានធ្វើការចែកម៉ាស់ម្នាក់១ដុំ និងអាកុលមួយដបទុកសំរាប់ប្រើប្រាស់ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការណ៍ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំជាប់ជានិច្ច គ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner