ប្រធាន UEFA ព្រមាន មិនឱ្យលេង នៅអឺរ៉ូ និង World Cup ប្រសិនបើកីឡាកររូបណាលេងពានថ្មី Super League

អត្ថបទដោយ៖
សារ៉ាន ទីងី

ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប ហៅកាន់ UEFA លោក Aleksander Ceferin បានព្រមាន កីឡាករណាហ៊ានលេង ពានថ្មី Super League នឹងមិនអនុញ្ញាតឱ្យលេងនៅព្រឹត្តិការណ៍អឺរ៉ូ និង World Cup នោះទេ ។ លោក Ceferin បានប្រាប់សារព័ត៌មានថា “កីឡាករទាំងអស់ដែលលេងក្នុងក្របខណ្ឌ Super League នឹងត្រូវបានហាមឃាត់មិនឱ្យលេង សម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេឡើយ” ដូជា អឺរ៉ូ ២០២០ នាពេលខាងមុខនេះទេ និង World Cup ។

Florentino Perez

គួរបញ្ជាក់ថា ថ្មីៗនេះ ពានរង្វាន់ Super League ត្រូវបានបង្កើតឡើងដោយក្លឹបធំៗ ចំនួន ១២ នៅអឺរ៉ុបរួមគ្នាបង្កើតឡើង ។ ប៉ុន្តែត្រូវស្ថាប័ន UEFA និង FIFA កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រឆាំងនូវការប្រកួតប្រជែងថ្មីនេះ ។ ស្របពេលដែលលោក Jose Mourinho សម្រេចចិត្តមិនដឹកនាំក្រុមក្លិប Tottenham Hotspur ហ្វឹកហាត់ លេងពាន European Super League និងមានទំនាស់ជាមួយថ្នាក់ដឹកនាំក្លិប ពាក់ព័ន្ធនឹងការចូលរួមក្នុងពានរង្វាន់ថ្មីនេះ ។

Jose Mourinho


សូមបញ្ជាក់ថា ស្ថាប័ន UEFA សម្រេចចិត្តប្ដឹងក្របខណ្ឌ European Super League ដើម្បីបញ្ឈប់ដំណើរការការប្រកួតពានថ្មីនេះ ប៉ុន្តែត្រូវបានអ្នកជំនាញផ្នែកច្បាប់ លោក Mark Orth បានព្រមានថា វានឹងបរាជ័យ ។ ដោយឡែកប្រធានក្លិបអធិរាជស Real Madrid លោក Florentino Perez បានបញ្ជាក់ថា ការបង្កើតពាននេះ គឺអាចជួយរក្សាបាល់ទាត់ បានដូចកាលពាន European Cup ដែលបានជួយសង្គ្រោះបាល់ទាត់ ក្នុងទសវត្សទី៥០ ដែរ” ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner