នាយករដ្ឋមន្រ្តីជប៉ុនលុបចោលការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដើម្បីដោះស្រាយការកើនឡើងករណីឆ្លងកូវីដ១៩ក្នុងប្រទេសខ្លួន

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បាននិងកំពុងធ្វើការលុបចោលគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដែលដំបូងឡើយត្រូវបានកំណត់នៅចុងខែមេសាខាងមុខ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់នៅថ្ងៃពុធនេះ ។
បើតាមសារព័ត៌មាន FNN និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតនោះ ជំនួសអោយការលុបចោលដំណើរទស្សនកិច្ចខាងលើនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា នឹងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការដោះស្រាយ ជុំវិញករណីឆ្លងជំងឺកូវីដ១៩ថ្មីៗដែលកំពុងកើនឡើងខ្លាំង ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសានេះ នៅទូទាំងប្រទេសជប៉ុនមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៥៣ម៉ឺន៧ពាន់៣១៧ករណី ក្នុងនោះមានអ្នកស្លាប់៩ពាន់៦៧១នាក់ និងអ្នកជាសះស្បើយឡើងវិញ៤៨ម៉ឺន៦ពាន់៧៦នាក់ ខណៈអ្នកជំងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៤ម៉ឺន១ពាន់៥៧០នាក់ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner