ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូន ប្រជាពលរដ្ឋចំនួន៦០ គ្រួសារនៅភូមិគោកត្របែក ឃុំស្រឡៅ
កំពង់ធំ៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុក តាំងគោក ដែលដឹកដោយលោក ហាក់ ម៉ុងហួត និងសហការីបាននាំយកអំណោយមនុស្សធម៌ របស់ ក្រុមយុជនគណបក្សប្រេជាជនកម្ពុជាស្រុកតាំងគោក ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ជន ចាស់ ជរា ជួបការលំបាក ចំនួន ៦០គ្រួសារ ក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ក្នុងខេត្តកំពង់ធំ ។
លោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនា តេជោ ហ៊ុន សែន ដែលលោកតែងតែព្រួយបារម្ភសុខទុក្ខប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះផងលោក ហាក់ ម៉ុងហួត អំពាវនាវសូមអោយប្រជាពលរដ្ឋ ទាំងអស់ចូលរួម រក្សាអនាម័យខ្លួនឯងជានិច្ចត្រូវលាង ដៃនឹងសាប៊ូឱ្យបានស្អាត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូល រួមបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវិដ១៩ រស់នៅមិនមានការប្រមូលផ្តុំ ។ លោកបានបន្តថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់ បងប្អូនបានរយ:ពេលខ្លី ប្រសិនបើមានការ ខ្វះខាត ឬបញ្ហាផ្សេងៗត្រូវផ្តល់ដំណឹងមកមេឃុំ ឬសមាជិកភូមិ ឃុំ ដើម្បីយើងមានវិធានការឆ្លើយតប បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ម្យ៉ាង ទៀតការនាំយកអំណោយ ចែកជូនចាស់ជរាទីទ័លក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នាពេលនេះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ គឺយើងជួយពួក គាត់ក្នុងនាមមនុស្សធម៌ និងជាវប្បធម៌ នៃការចែករម្លែ កបានទាន់ពេលវេលាមិនទុក ឱ្យពួកគាត់ ខ្វះ ខាតដាច់ស្បៀងឡើយ ។
ជាចុងក្រោយ លោកប្រធាន ក៏បានចែកអំណោយជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជន ចាស់ជរា ជួបការលំបាក ចំនួន៦០គ្រួសារ នៅក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ និងសាប៊ូ១ដុំ ៕