ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញអោយលោក ចូ បៃដិន ចូលរួមធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហានៅលើតំបន់ឧបទ្វីបកូរ៉េ
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានជំរុញអោយសមភាគីអាមេរិកលោក ចូ បៃដិន បើកកិច្ចចរចាដោយផ្ទាល់ជាមួយប្រទេសកូរ៉េខាងជើង ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន the New York Times ដែលត្រូវបានចុះផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ លោក មូន បានលើកឡើងថា លោកប្រធា នាធិបតីអាមេរិកចាំបាច់ត្រូវទាក់ទងដោយផ្ទាល់ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហើយមិនត្រូវពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរទៅកាន់មន្រ្តីថ្នាក់ក្រោម ដោយមិនអើពើនឹងព័ត៌មានលម្អិតបឋមឡើយ ។ លោក មូន បានប្រាប់កាសែត the Times ដែរថា ចំនុចចាប់ផ្តើមសំខាន់បំផុត សម្រាប់រដ្ឋាភិបាលទាំងពីរ (អាមេរិក-កូរ៉េខាងជើង) គឺត្រូវមានឆន្ទៈសម្រាប់ការសន្ទនាគ្នា និងអង្គុយទល់មុខគ្នានៅកាលបរិច្ឆេតណាមួយ ។
ជាមួយគ្នានេះ លោក មូន សង្ឃឹមថា លោក បៃដិន នឹងធ្វើការបន្ធូរបន្ថយ ដើម្បីក្លាយជាប្រធានាធិបតីក្នុងប្រវត្តិសាស្រ្តមួយរូប ដែលទទួលបានវឌ្ឍនភាពគួរអោយកត់សម្គាល់ និងធ្វើមិនអោយត្រឡប់មកវិញនូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ ក៏ដូចជាអាចស្វែងរកពន្លឺសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ ៕ ប្រភព៖ CNA

