ការរំលោភច្បាប់អន្តរជាតិពីសំណាក់មហាអំណាច

អត្ថបទដោយ៖
AMS OneMinute

១. ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ

បដិវត្ត “Arab Spring” ដែលទទួលបានការគាំទ្រនិងដឹកនាំដោយអាមេរិក បានបង្កភាពវឹកវរជាបន្តបន្ទាប់នៅក្នុងប្រទេសជាច្រើននៅតំបន់អាស៊ីខាងលិច និងអាហ្វ្រិកខាងជើង។ អាមេរិកក៏បាន និងកំពុងធ្វើសកម្មភាពលួចស៊ើបការណ៍សម្ងាត់ និងការធ្វើវិទ្ធង្សនាអស់រយៈពេលជាយូរនៅវេណេស៊ុយអេឡា ប៉ាណាម៉ា ក៏ដូចជានៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ហើយបានជួយដល់កងកម្លាំងប្រឆាំងនៅក្នុងប្រទេសទាំងនោះរៀបចំផែនការធ្វើរដ្ឋប្រហារ ដែលសកម្មភាពទាំងនេះគឺជាការជ្រៀតជ្រែកចូលយ៉ាងខ្លាំងទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត។

២. ការរំលោភច្បាប់អន្តរជាតិ គំរាមកំហែងដល់សន្តិភាព និងសន្តិសុខ

នៅឆ្នាំ២០០៣ អាមេរិកបានប្រើសារធាតុនៃសាប៊ូបោកខោអាវដបមួយ ដើម្បីធ្វើជាភស្ដុតាងចោទប្រកាន់ថា “អ៉ីរ៉ាក់មានអាវុធប្រល័យលោក” និងបានបើកការវាយប្រហារទៅលើប្រទេសនេះដោយគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ បណ្តាលឱ្យមានមនុស្សស្លាប់និងរបួសរាប់សែននាក់ និងជាង ១លាននាក់ត្រូវរត់ភៀសខ្លួន។

៣. ការដាក់ទណ្ឌកម្មឯកតោភាគី

ដើម្បីគាបសង្កត់លើក្រុមហ៊ុន Huawei សហរដ្ឋអាមេរិកបានរំលោភលើនីតិវិធីផ្នែកព្រហ្មទណ្ឌ ក៏ដូចជាសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នរវាងសហរដ្ឋអាមេរិក-កាណាដា ដើម្បីឃុំខ្លួននិងចោទប្រកាន់ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzhou ដើម្បីដាក់សម្ពាធលើប្រទេសចិន។

៤. ភាពអាត្មានិយម និងការមិនគោរពកាតព្វកិច្ច

អាមេរិកបានរំលោភលើស្មារតីនៃកិច្ចសន្យា និងសីលធម៌អន្តរជាតិ តាមរយៈការដកខ្លួនចេញពីអង្គការនានា និងចាត់ទុកអង្គការអន្តរជាតិជា “ឧទ្យានកំសាន្ត” ដែលខ្លួនអាចទៅមកបានគ្រប់ពេលទាំងអស់តាមតែចិត្តចង់។

អាមេរិកបានជំពាក់ប្រាក់យ៉ាងច្រើន នៅក្នុងការចូលរួមវិភាគទាននៅក្នុងអង្គការសហប្រជាជាតិ និងការចូលរួមក្នុងដំណើរការថែរក្សាសន្តិភាព។ គិតត្រឹមដើមខែមេសា សរុបជិត ៣ពាន់លានដុល្លារ។

៥. ស្តង់ដារទ្វេ និងការរំលោភសិទ្ធិមនុស្ស

កតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋ និងសិទិ្ធធ្វើនយោបាយ បានធ្វើឱ្យសិទ្ធិរស់រានមានជីវិតមានសារសំខាន់ជាងសិទ្ធិមនុស្ស។ បុន្តែនៅក្នុងអំឡុងពេលកើតមានវីរុសកូវីដ១៩ អាមេរិកបានបង្ហាញការព្រងើយកណ្តើយចំពោះជីវិតរបស់ប្រជាជន, មើលងាយវិទ្យាសាស្ត្រ, បង្អាក់ដំណើរការការពារនិងគ្រប់គ្រងជំងឺ ព្រមទាំងបានផ្តល់អាទិភាពដល់បញ្ហានយោបាយនិងផលប្រយោជន៍មូលធន ដែលបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់ពលរដ្ឋខ្លួន និងបានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិក្នុងការរស់រានមានជីវិត ក៏ដូចជាសិទ្ធិក្នុងការទទួលបានការថែទាំសុខភាព។ គិតត្រឹមថ្ងៃទី១៨ មេសា ២០២១ អាមេរិកបានរាយការណ៍អំពីករណីឆ្លងវីរុសចំនួន ៣១.៦ លានករណី ស្លាប់ជាង ៥៦៧ ពាន់ករណី ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក។

ប្រភព៖ Politico360

ads banner